TwitterFacebookGoogle PlusLinkedInRSS FeedEmail

Bayon Temple

Angkor Thom

Apasara Angkor

Music and Literature of the ancient Cambodia

Farm of Khmer

landscape of Khmer's Farm

Provinces of Cambodia

Picture for each provinces of Cambodia

View of Sun Set in Cambodia

1.View Sun Set at Tunle Sab River, 2.View Sun Set at Infront of Royal Palace, View Sun Set at Bak Kheang (Seam Riep),View Sun Set at O'Chertiel Beach

Security Gaurd of Anachak Angkor

We are here! Because this Kingdom is Ours....!

Showing posts with label Healthy. Show all posts
Showing posts with label Healthy. Show all posts

វិធី​ងាយ​ៗ​ដើម្បី​បំបាត់​ត្អើក​​

ត្អើក​ជា​អាការៈ​ដែលគួរ​ធុញ​ទ្រាន់​​ ​ជា​ពិសេស​នៅ​ពេល​ដែល​​កំពុង​និយាយ​​ពិភាក្សា​ការងារ​ ឬ​ ត្រូវ​ថ្លែង​ក្នុង​កម្មវិធី។ ហេតុ​ផល​ដែល​នាំ​ឲ្យ​កើត​ត្អើក​ អាច​ដោយ​សារ​តែ​ ញ៉ាំ​អាហារ​ ឬ​ទឹក​​លឿន​ជ្រុល និង ស្រូប​យក​ខ្យល់​ពេល​ស្ងាប​ជា​ដើម។ ​វិធី​សាមញ្ញ​មួយ​ ដែល​មនុស្ស​ជា​ច្រើន​បាន​ដឹង​​ គឺ​ញ៉ាំ​ទឹក។ ​ចុះ​ក្រៅ​ពី​​ញ៉ាំ​ទឹក​វិញ​ មាន​​វិធី​អ្វី​ផ្សេង​ទៀត​ទេ?
-ក្រេប​ទឹក​ត្រជាក់​ម្ដង​ហើយ​ម្ដង​ទៀត (គួរ​បិទ​ច្រមុះ​នៅ​ពេល​ញ៉ាំ​ទឹក)​
-ញ៉ាំ​ទឹក​សូដា​យ៉ាង​លឿន
-លៀន​អណ្ដាត ដោយ​ព្យាយាម​ទប់​មិន​ឱ្យ​ត្អើក​
-ចិត​ក្រូច​ឆ្មារ​ជា​ចំណិត​ ហើយ​យក​មក​បឺត​រហូត​បាត់​ត្អើក។
-យក​ស្បោង​ទឹក​កក​មក​ដាក់​លើ​ទ្រូង​២ ឬ៣នាទី នឹង​អាច​ជួយ​បញ្ហា​នេះ​បាន​យ៉ាង​រហ័ស។
-ជៀសវាង​ញ៉ាំ​អាហារ​ហឹរ ​ឬ​មាន​គ្រឿង​ទេស​ច្រើន។
​-ញ៉ាំ​ស៊ុប​ក្ដៅ​ៗ ឬ​ជូរ​ភ្លាម។
-​បៀម​ស្ក​គ្រាប់
- នៅ​ពេល​ត្អើក​ សូម​ញ៉ាំ​ស្ករ​១ស្លាប​ព្រា​ក៏​ជួយ​បាន​ដែរ។
-បើក​មាត់​ឲ្យ​ធំ ស្រូប​យក​ខ្យល់​ហើយ​លេប​ចូល​ទៅ​ក្នុង​ពោះ។
-ញ៉ាំ​ភេសជ្ជៈ​ដោយ​ប្រើ​ទុយយោ​បឺត​ ហើយ​លេប​ ៥​ក្អឹក​អំឡុង​ពេល​ដែល​អ្នក​យក​ម្រាម​ដៃ​ទៅ​ខ្ទប់​ទង​ត្រចៀក​ទាំង​សង​ខាង​របស់​អ្នក។
-ទ្រាំ​មិន​ដក​ដង្ហើម​ឲ្យ​បាន​យូរ​ តាម​ដែល​អាច​ធ្វើ​ទៅ​​បាន។

Source : sabay news

ការ​ស្លៀក​ពាក់​៥​យ៉ាង​ដែល​​ត្រូវ​ជៀសវាង​​ក្នុង​រដូវភ្លៀង


ពេល​នេះ​រដូវ​ភ្លៀង​បាន​មកដល់​ហើយ តើ​លោក​អ្នក​បាន​ជ្រាប​​ហើយ​ឬ​នៅ​ថា​ត្រូវ​ជៀស​វាង​ការ​​ស្លៀក​សំលៀក​ពាក់​បែប​ណា​ទើប​ជា​ការ​ប្រសើរ​ ដើម្បី​ការ​ពារ​ខ្លួន​នៅ​​ក្នុង​រដូវវស្សា​នេះ?
ជា​ការ​ពិត​មាន​ប្រិយមិត្ត​មួយ​ចំនួន​ពិត​ជា​បាន​ជ្រាប​រួចហើយ​លើ​បញ្ហា​នេះ ក៏​ប៉ុន្តែ​​ជា​ការ​រួម​ចំណែក​បន្ថែម​​Sabay សូម​ផ្ដល់​ជួន​មិត្ត​អ្នកអាន​ទាំងអស់​ឲ្យ​ស្វែង​យល់​ពី​សំលៀក​បំពាក់​៥​យ៉ាង​ដែល​លោក​អ្នក​​គូរ​ជៀសវាង​ស្លៀកពាក់​នៅ​ក្នុង​រដូវ​ភ្លៀង​ដូច​ខាងក្រោម​នេះ៖
១ ស្បែក​ជើង​ផ្ទាត់
ជា​ទូទៅ​លោក​អ្នក​ប្រហែល​ជា​​ធ្លាប់​គិត​ហើយ​ថា ​​ស្បែក​ជើង​ផ្ទាត់​គឺ​ពិត​ជា​ស័ក្ដិ​សម​សម្រាប់​​រដូវ​ភ្លៀង​នេះ​ ព្រោះ​វា​អាច​ផ្ដល់​ភាព​ងាយ​ស្រួល​នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទឹក​ ​អាច​ធន់​នឹង​ទឹក​ភ្លៀង​ទៀត​ផង ។ ក៏​ប៉ុន្តែ​​លោកអ្នក​មាន​ដឹង​ទេ​ថា នៅ​ពេល​ដែល​ជើង​របស់​លោក​អ្នក​មាន​សំណើម​ តើ​នឹង​មាន​អ្វី​កើតឡើង? ជា​ការ​ពិត​​សំណើម​ឬ ដី​ប្រឡាក់​​គឺ​មិន​អាច​ជៀស​ផុត​បាន​ឡើយ​នៅ​ពេល​លោក​អ្នក​​ពាក់​​ស្បែក​ជើង​ផ្ទាត់ ហើយ​នោះ​មេរោគ​ទាំងឡាយ​នឹង​មក​​តោង​ជើង​របស់​អ្នក។ ដូច្នេះ​ការ​​ពាក់​​ស្បែក​ជើង​ដែល​បិទ​ជិត មិន​ជ្រាប​ទឹក​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​​នៅ​ពេល​នេះ។
២ ស្បែកជើង​ប៊ូ​​​ស្បែក
ស្បែក​ជើង​ប៊ូ ឬ​កាបូប​ដែល​ផលិត​ចេញ​ពី​​​ស្បែក អាច​ជា​ជម្រើស​ល្អ​សម្រាប់​​អ្នក​ ព្រោះ​ថា​វា​ធន់​ និង​អាច​ប្រើប្រាស់​បាន​យូរ។ ប៉ុន្តែ​របស់​ទាំង​នេះ ក៏​មាន​ចំណុច​ខ្សោយ​របស់​វា​ដែរ ហើយ​នោះ​គឺ​ការ​ប៉ះ​​​ទឹក​ដែល​មាន​នៅ​ក្នុង​រដូវ​ភ្លៀង​នេះ។ ដូច្នេះ​លោក​អ្នក​ ត្រូវ​ជ្រើសរើស​ស្បែកជើង​ដែល​​ផលិត​ចេញ​ពី​ជ័រ​ឬ​ក្រណាត់ ព្រោះ​វា​អាច​ធន់​នឹង​ទឹកភ្លៀង​បាន ហើយ​បើ​មិន​ចង់​ឲ្យ​ស្បែកជើង​ដ៏​ថ្លៃ​របស់​អ្នក​ឆាប់​ខូច​ទេ​នោះ ​​លោក​អ្នក​ត្រូវ​តែ​ទុក​វា​មួយ​ឡែក​សិន​ហើយ​នៅ​ក្នុង​រដូវ​នេះ​​។
៣ ខោ​ខាវប៊យ​​​​​​​​​
យុវវ័យ​ពិត​ជា​ពេញ​និយម​ស្លៀក​ខោ​ខាវប៊យ​តាម​បែប​សម័យ​ថ្មី​ ដែល​ភាគ​ច្រើន​អាច​និយាយ​ថា ​ស្ទើរ​រាល់​ពេល​ដែល​​ចេញ​ទៅ​ក្រៅ ឬ ដើរ​លំហែ​កម្សាន្ត​នៅ​កន្លែង​ណា​មួយ​ព្រោះ​ថា វា​ធន់​​មិន​ឆាប់​រហែក​​និង​ងាយ​ស្រូល​សម្រាប់​ស្លៀក​ពាក់​ទៀត​ផង។ ក៏​ប៉ុន្តែ​លោក​អ្នក​មាន​ធ្លាប់​កត់សម្គាល់​ដែរ​​ទេថា ពេល​វា​ប៉ះ​​សំណើម​ឬ ទឹក​ភ្លៀង​ខោ​ខាវប៊យ​របស់​លោក​អ្នក​នឹង​ទៅ​ជា​យ៉ាងណា? ការ​ពិត​វា​នឹង​អាច​របូត​ចេញ​ពី​ចង្កេះ​លោក​អ្នក​ដោយ​សារ​ទម្ងន់​ទឹកភ្លៀង​។ ដូច​ច្នេះ ជា​ការ​ប្រសើរ​លោក​អ្នក​ត្រូវ​តែ​ទុក​វា​មួយ​កន្លែង​សិន​ហើយ​។
៤ សំលៀក​បំពាក់​ពណ៌ស​
សម្រាប់​ប្រិយមិត្ត​មួយ​ចំនួន​ដែល​មិន​និយម​ស្លៀក​សំលៀកបំពាក់​ពណ៌ស​គឺ​ជា​ការ​ប្រសើរ នៅ​រដូវ​ក្ដៅ​។ ក៏​ប៉ុន្តែ​សម្រាប់​ប្រិយមិត្ត​ដែល​ចូលចិត្ត​ស្លៀក​សំលៀក​បំពាក់​បែប​នេះ​នៅ​ក្នុង​រដូវ​ភ្លៀង​គឺ​​ពិត​ជា​វីវរ​ធំ​ហើយ ព្រោះ​ថា​ដំណក់​​ទឹក​ភ្លៀង​នឹង​ជ្រាប​ចូល​​ក្រណាត់​ខោអាវ​របស់​អ្នក ងាយ​នឹង​ប្រឡាក់​​បន្ទាប់​ពី​ធ្វើដំណើរ​កាត់​ភ្លៀង ហើយ​​បើជា​​សុភាព​នារី​វិញ​ច្បាស់​ជា​​លេចចេញ​សាច់​សខ្ចី​​ឲ្យ​គេ​មើល​ជា​មិនខាន។ ដូច្នេះ ជម្រើស​ដ៏​ល្អ​មួយ​ លោក​អ្នក​គួរតែ​ស្លៀក​សំលៀក​បំពាក់​ណា​ដែល​ស័ក្ដិ​សម​​នឹង​រដូវ​ភ្លៀង​ លើកលែង​តែ​ពណ៌ស​នេះ​ចេញ​ទៅ​ គឺ​គ្រប់គ្រាន់​ហើយ។​
៥ ឆត្រ​ពណ៌​ផ្កាឈូក
វា​ជា​រឿង​មិន​ល្អ​នៅ​ពេល​នេះ សម្រាប់​​សុភាព​បុរស​ទាំងឡាយ ដែល​ទាញ​ឆត្រ​ពណ៌​ផ្កាឈូក​មក​ទទូរភ្លៀង ស្រប​ពេល​ដែល​វា​ស័ក្ដិ​សម​បំផុត​សម្រាប់​លើក​សម្រស់​តែ​សុភាព​នារី​នោះ។ដូច្នេះ នៅ​ចាំ​អី​ទៀត ទិញ​ឆត្រ​ពណ៌​ប្រផេះ ឬ បើ​បាន​ពណ៌​ខ្មៅ​រឹត​តែ​ល្អ ព្រោះ​ថា​ពណ៌​ទាំង​នេះ វា​មិន​ងាយ​ប្រឡាក់​ហើយ​ស័ក្ដិ​សម​នឹង​លោក​អ្នក​ជា​បុរស​ទៀត​ផង៕

Source : sabay

គុណប្រយោជន៍ ទឹកដូង ចំពោះសុខភាព


ទឹកដូងមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានគុណប្រយោជន៍ដ៏វិសេសវិសាលចំពោះសុខភាព ទៀតផង។ ដោយសារគុណប្រយោជន៍ដ៏ប្រសើរនេះ ទើបធ្វើឱ្យមនុស្សនិយមទទួលទានវា។

គុណប្រយោជន៍ ទឹកដូង ចំពោះសុខភាព

 
ទឹកដូង មានគុណសម្បត្ដិជាច្រើន ចំពោះសុខភាពរាងកាយ មនុស្សប្រុសស្រី ហើយគុណប្រយោជន៍មួយក្នុងចំណោម
គុណប្រយោជន៍ទាំងអស់នោះ គឺជួយសម្រកទម្ងន់រាងកាយរបស់អ្នក ឱ្យស្រកបានលឿន។ ពិតប្រាកដណាស់ អ្វីដែល
អ្នកធ្លាប់បានជ្រាប និងបានឮ ពីគុណប្រយោជន៍វា គឺជារឿងពិតប្រាកដ។ ផ្លែដូងនេះ ផ្ទុកនូវគុណសម្បត្ដិ ប្រឆាំងនឹង
ការចាស់ជ្រាវជ្រួញរបស់ស្បែកបុរសស្រ្ដី ហើយមានកម្រិតកាឡូរី ប្រកបដោយតុល្យភាព ក្នុងការជំរុញឱ្យរាងកាយរបស់
អ្នកដំណើរការបានប្រសើរ។
 
ទឹកដូងខ្ចី គឺល្អប្រសើរខ្លាំងណាស់ សម្រាប់បុរសស្រ្ដីទទួលទាន ដើម្បីសម្រកទម្ងន់​។ ទឹកដូងខ្ចីមួយពែង មានកម្រិត
ប្រហែល​ ៤៦កាឡូរីប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងបរិមាណ ៥៥០កាឡូរី មាននៅក្នុងខ្ទិះដូង។ ទឹកដូងមានសារៈ
សំខាន់ខ្លាំងណាស់ ក្នុងការធ្វើឱ្យរាងកាយរបស់មនុស្សទទួលបានជាតិទឹកគ្រប់គ្រាន់ ពោល គឺមិនធ្វើឱ្យរាងកាយខ្សោះ
ជាតិទឹក។ ទឹកដូងមិនមានផ្ទុកនូវជាតិធាត់ និងសម្បូរដោយសារធាតុរ៉ែ និងជាតិស្ករធម្មជាតិទៀតផង។ ទឹកដូងនេះ
ក៏សម្បូរដោយ សារធាតុម៉ាញេស្យូម សារធាតុប៉ូតាស្យូម និងជាតិសរសៃ Fiber ខ្ពស់ ផងដែរ។
 
ទឹកដូងធ្វើឱ្យរាងកាយរបស់មនុស្សមិនខ្សោះជាតិទឹក ដោយសារសមាសធាតុ ភេសជ្ជៈ Electrolyte របស់វា ដែល
មានលក្ខណៈស្រដៀងគ្នាទៅនឹងប្លាស្មា របស់មនុស្សអញ្ចឹង។ រាងកាយបរិបូរណ៍ ដោយជាតិទឹកគ្រប់គ្រាន់ នឹងជួយអ្នក
ឱ្យមានអារម្មណ៍ឆ្អែតបានយូរ ដែលជាលទ្ធផល នឹងកាត់បន្ថយការឃ្លានអាហារ និងចំណង់ទទួលទានស្ករ។ សភាពនេះ
នឹងមានប្រសិទ្ធភាពនាំអ្នកឱ្យទទួលទានអាហារក្នុងកម្រិតតិច ដែលមានន័យថា កាឡូរីសរុបរបស់អ្នកនឹងធ្លាក់មកកម្រិត
ទាប។
 
ការទទួលទានទឹកដូង ត្រូវបានមនុស្សដឹងថា មានប្រសិទ្ធភាពកម្ចាត់ចោល នូវសារធាតុពុល នៅក្នុងរាងកាយ នឹងជួយ
អ្នកឱ្យស្រកទម្ងន់បានលឿនរហ័ស ហើយថែមទាំងកាត់បន្ថយចំណង់ និងការឃ្លានអាហារទៀតផង៕
 
គុណប្រយោជន៍ ទឹកដូង ចំពោះសុខភាព

Source : kh-info

អាហារទាំង ៨ មុខដែលគួរទទួលទាននៅពេលមានជំងឺផ្តាសាយ

ជំងឺផ្តាសាយគឺជា ជំងឺម្យ៉ាងដែល ងាយឆ្លងបំផុតពីមនុស្ស ម្នាក់ទៅមនុស្សម្នាក់ ទៀតណាស់ ហើយអាចកើតជំងឺនេះ ឡើងបណ្តាលមកពី អាកាសធាតុផងដែរ។
ថ្ងៃនេះខ្មែរឡូត សូមនាំអារម្មណ៍ ប្រិយមិត្តមកទស្សនា នូវវីដេអូមួយ ដែលបង្ហាញអំពី អាហារដែលគួរទទួល និងមិនគួរទទួលទាន នៅពេលដែលយើង មានជំងឺផ្តាសាយ។ ដោយអាហារដែល គួរបរិភោគដើម្បី កាត់បន្ថយនូវជំងឺផា្តសាយ មានចំនួន ៨ មុខដូចជា៖ ១.ក្រូច  ២.ផ្សិត  ៣.គ្រាប់សណ្តែក  ៤.ខ្ញី  ៥.ខ្ទឹមសនិងខ្ទឹមបារាំង  ៦.ម្រេចខ្មៅ  ៧.Yogurt  ៨.ទឹកឃ្មុំ។ ចំពោះអាហារដែល គួរជៀសវាងបំផុត នៅពេលដែលយើងមានជំងឺ ផ្តាសាយមាន ២ មុខដូចជា៖ ១.ស្ករស  ២.សាច់។ អ្វីដែលសំខាន់ យើងត្រូវទទួលទាន អាហារ ៨ មុខខាងលើនេះ នៅពេលដែល យើងមានជំងឺផ្តាសាយគឺត្រូវ  ឲ្យបានជាប្រចាំ ដើម្បីការធូស្រាល និងកាត់បន្ថយចំពោះ អាហារ ២ មុខខាងលើដែល គេបានប្រាប់ផងដែរ។
សូមប្រិយមិត្តទស្សនាវីដេអូទាំងអស់គ្នា៖
Source : Khmerload