TwitterFacebookGoogle PlusLinkedInRSS FeedEmail

Bayon Temple

Angkor Thom

Apasara Angkor

Music and Literature of the ancient Cambodia

Farm of Khmer

landscape of Khmer's Farm

Provinces of Cambodia

Picture for each provinces of Cambodia

View of Sun Set in Cambodia

1.View Sun Set at Tunle Sab River, 2.View Sun Set at Infront of Royal Palace, View Sun Set at Bak Kheang (Seam Riep),View Sun Set at O'Chertiel Beach

Security Gaurd of Anachak Angkor

We are here! Because this Kingdom is Ours....!

Showing posts with label Travel. Show all posts
Showing posts with label Travel. Show all posts

អូស្ត្រាលី​ជួយ​​ផ្សព្វផ្សាយ​​​សម្រស់​​ថ្ងៃ​អស្តង្គត​នៅ​តំបន់​អង្គរ​តាម​អ៊ីនធឺណិត

រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ចាប់​ដៃ​គ្នា​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី​​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រើប្រាស់​ប្រព័ន្ធ​​អ៊ីនធឺណិត​​​​​អភិរក្ស​​​តំបន់អង្គរ​​ដែល​​​ជា​​​សម្បត្តិ​បេតិកភណ្ឌ​​​ពិភពលោក​ដែល​មិន​អាច​កាត់​ថ្លៃ​បាន។ ​នេះ​បើ​យោង​តាម​​ការ​​ចុះ​ផ្សាយ​​របស់​ស្ថានទូត​អូស្ត្រាលី​​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។
​ជា​ផ្នែក​​មួយ​នៃ​គម្រោង​មេ​ដើម្បី​​ទប់ស្កាត់​ការ​​បំផ្លិចបំផ្លាញ​​ប្រាសាទ​ គេហទំព័រ​ដែល​ទើប​បើក​ដំណើរការ​ថ្មីៗ​ឈ្មោះAngkor Sunset Finder ​នឹង​ជួយ​ណែនាំ​ព័ត៌មាន​ដល់​ភ្ញៀវ​ទេសចរ​ថា ​កន្លែង​ណាមួយ​​នៃ​តំបន់​​អង្គរ​ដែល​មាន​ទំហំ ៤០០​គីឡូម៉ែត្រ​ការ៉េ​ អាច​ទស្សនា​ថ្ងៃលិច​ស្អាត​បំផុត។ ​​
គេហទំព័រ​​ថ្មី​អនុញ្ញាត​ឲ្យ​អ្នក​ចូល​មើល​​ជ្រើសរើស​លក្ខខណ្ឌ​ដែល​ខ្លួន​ចូលចិត្ត​ដូចជា​ បរិយាកាស ​ចម្ងាយ​ពី​ខ្លោង​ទ្វា​ ​ចំនួន​មនុស្ស​ជាដើម​ ក្រោយ​មក​ចុច​ពាក្យ Search ​​គេហទំព័រ​នឹង​ណែនាំ​​កន្លែង​ដ៏​សក្ដិសម​បំផុត​​ដែល​ជា​ជម្រើស​​ថត​រូប​ថ្ងៃ​​​​​អស្តង្គត​​ស្អាត​បំផុត​ចំនួន ៣៤ ​ជុំវិញ​តំបន់​អង្គរ
​គេហទំព័រ​ Angkor Sunset Finder ​​ជា​ផ្នែក​មួយ​​ក្រប​ខណ្ឌ​គម្រោង​​គ្រប់គ្រង​​បេតិកភណ្ឌ​​ដែល​​ផ្ដល់​ជំនួយ​​ដោយ​អូស្ត្រាលី “​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​ទេសចរ​ ការ​ប្រឈម​ថ្មី​នៃ​បរិស្ថាន និង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​នៃ​សហគមន៍​ជិត​តំបន់​អង្គរ”។ ​នេះ​ជា​ការ​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា។​​​​
​​​កសាង​ចន្លោះ​ពី​សតវត្ស​ទី​ ៩ ​ដល់​ទី ១៤ ​​ប្រាសាទ​អង្គរ​ត្រូវ​បាន​ប្រជាជន​កម្ពុជា​ចាត់​ទុក​ជា​និមិត្តរូប​នៃ​មោទនភាព​ជាតិ​ និង​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​របស់​ប្រទេស​ដែល​​ទាក់​ទាញ​អ្នក​ទេសចរ​ប្រហែល ២ ​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ។ អង្គរវត្ត​ជា​បេតិកភណ្ឌ​ពិភពលោក​ដ៏​អស្ចារ្យ​បំផុត​មួយ​ក្នុង​ចំណោម​បេតិកភណ្ឌ​ល្បីៗ​ជុំវិញ​ពិភពលោក​ដែល​ចុះ​បញ្ជី​ដោយ​អង្គការ​បេតិកភណ្ឌ​ពិភពលោក​ UNESCO៕

source : sabay

រមណីយដ្ឋាន​ក្បាល​ស្ពាន​អាយុ​មួយ​ពាន់​ឆ្នាំ


សៀមរាប ជា​ដែន​ល្បីល្បាញ​ខាង ​ទេសចរណ៍​វប្បធម៌ ព្រោះ​មាន​ប្រាសាទ​បុរាណ​ឆ្លាក់​ភ្ជាប់​​​ដោយ​​ចម្លាក់​ប្រណីតៗជា​ច្រើន​ស្ទើរ​តែ​រាប់​មិន​អស់​ ជា​ពិសេស​ប្រាសាទ​អង្គរវត្ត​ដែល​ទាក់ទាញ​​ទេសចរ​​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​បន្ត​បន្ទាប់​គ្នា​មិន​ចេះ​អស់។
ទោះយ៉ាង​ណា មនុស្ស​មួយ​ភាគ​ធំ​ប្រហែល​ជា​មិន​ស្គាល់ ឬ​ភ្លេច​ពី​ រមណីយដ្ឋាន​មួយ​ទៀត ដែល​មាន​​អាយុ​កាល​ប្រមាណ​ជា​មួយ​ពាន់​ឆ្នាំ​ ដោយ​​លាក់​បំបាំង​កាយ​កណ្ដាល​ព្រៃ​ព្រឹក្សា ​ដ៏​ខៀវ​ស្រងាត់​ត្រជាក់​ស្រេប​ គឺ​រមណីយដ្ឋាន​ក្បាល​ស្ពាន​ ឬ​ជ្រលង​លិង្គ​ មួយ​ពាន់។
ចម្ងាយ​ប្រមាណ​​ជាង ៥០ គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប និង​ស្ថិត​នៅភាគ​និរតី​ នៃ​ជើង​ភ្នំ​គូលែន​ដ៏​ពិសិដ្ឋ អ្នក​អាច​ធ្វើ​ដំណើរ​ដល់​រមណីយដ្ឋាន​ក្បាល​ស្ពាន ​ដោយ​​ឆ្លង​កាត់​ប្រាសាទ​បន្ទាយស្រីដ៏​​ល្បីល្បាញ​ចម្លាក់​ល្អ​ឯក​គ្មាន​ពីរ និង​ភូមិ​ព្រះដាក់​ ល្បីល្បាញ​ខាង​នំ​បញ្ចុក​ឆ្ងាញ់​ជា​មួយ​នឹង​អន្លក់​ស្រស់ៗ និង​ស្ករ​ផែន​ត្នោត​ខ្ចប់​ស្លឹក​ត្នោត​ក្រអូប​ឈ្ងុយឈ្ងប់​​តាម​ដង​ផ្លូវ​ទៅ​កាន់រមណីយដ្ឋាន។
គ្រាន់​តែ​វាយ​ជន្ទល់​ម៉ូតូ​ចត ឬ​ចុះ​ពី​រថយន្ត​ចាប់​ផ្ដើម​ដើរ​ចូល​ក្នុង​ព្រៃ​ព្រឹក្សា​ឆ្ពោះ​ទៅ​កាន់​ក្បាល​ស្ពាន​ភ្លាម អ្នក​ទេសចរ​ទាំងពួង​នឹង​ទទួល​អារម្មណ៍​ថា ​ត្រេក​ត្រអាល​ស្រស់​ស្រាយ​​មួយ​រំពេច ដោយ​សារ​តែ​បរិយាកាស​ត្រជាក់​រំលេច​ដោយ​ពន្លឺ​ថ្ងៃ​ផ្លេកៗ​ជ្រែក​តាម​ស្លឹក​ឈើ​បៃតង​ស្រងាត់ គួប​ផ្សំ​សំឡេង​បក្សាបក្សី​សាសង​ទ្រហឹង​អឺងកង​កណ្ដាល​ព្រឹក្សា​។
មិន​យូរ​ប៉ុន្មាន (ចម្ងាយ​ប្រមាណ​ជា ៤ គីឡូម៉ែត្រ) អ្នក​ទេសចរ​នឹង​ទៅ​ដល់​រមណីយដ្ឋាន​ក្បាល​ស្ពាន​ ដែល​មាន​ទឹក​ត្រជាក់​ថ្លា​ឆ្វង់​ឃើញ​បាត​ក្រាល​ដោយ​ចម្លាក់​ថ្ម គឺ​ចម្លាក់​លិង្គ​មួយ​ពាន់​របស់​ព្រះ​ឥសូរ អម​ដោយ​ចម្លាក់​តាម​ច្រាំង​ស្ទឹង​បណ្ដោយ​ប្រមាណ​ជា ២០០ ម៉ែត្រ។ លិង្គ​១០០០ មាន​ទីតាំង​​នៅលើ​ខ្នង​ភ្នំ​តាមបណ្ដោយ​ទឹក​ស្ទឹង​សៀមរាប​។ ចំលាក់នេះ​មាន​រូប​យោនី និង​ លិង្គ​ ជាច្រើន​នៅពាសពេញ​ផ្ទៃបាតស្ទឹង ដែល​មាន​ទឹក​ហូរ​កាត់​ខួបប្រាំង ខួបវស្សា។​
នៅ​ដង​ស្ទឹង មាន​វល្លិ​ធំៗ​បត់​ជា​រាង​ទោង​អាច​អង្គុយ​លេង​បាន។ បរិយាកាស​ទីនោះ​អំណោយ​ផល​ដល់​ទេសចរ​អាច​អង្គុយ​លើ​កន្ទេល​ស្លឹក​ទទួល​ទាន​អាហារ​លក្ខណៈ​គ្រួសារ-មិត្តភ័ក្ដិ​យ៉ាង​រីករាយ​ដោយ​មាន​សំឡេង​ទឹក​អូរ និង​បក្សាបក្សី​កំដរ​អារម្មណ៍។
ក្បាល​ស្ពាន​មាន​ចម្លាក់​​ធ្វើ​អំពី​ថ្ម​នៅក្នុង និង​ជុំវិញ​ស្ទឹង​ក្បាល​ស្ពាន។ ចម្លាក់​ទាំងនេះ​ភាគច្រើន​សាង​ឡើង​ពី​សតវត្សទី១១ ដល់ទី១៣ ដោយ​ព្រះបាទ​សុរិយ្យ​វរ្ម័ន​ទី១ និង​ស្ថាបនា​រួច​ជា​ស្ថាពរ​ដោយ​ព្រះបាទ​ឧយាទិត្យវរ្ម័ន​ទី២ (Udayadityavarman II)។ ​ទឹក​ហូរ​ចេញពី​​ស្ទឹង​ក្បាល​ស្ពាន​ បែក​​ចូល​ស្ទឹង​ពួក និង​ស្ទឹង​សៀមរាប។
ក្បាល​ស្ពាន​ ដែល​មាន​ចម្ងាយ​ ៥០ គីឡូម៉ែត្រ ពី​ក្រុង​សៀមរាប ប្រហែល​ជា​១៨ គ.ម ពីប្រាសាទ​បន្ទាយ​ស្រី​។ ទីកន្លែង​នេះ ត្រូវ​បាន​រកឃើញ​ឡើងវិញ​នៅ​ក្នុង​ឆ្នាំ១៩៦៩ ដោយ​អ្នក​ស្រាវជ្រាវ​បារាំង​តាម​ការនាំ​ផ្លូវ​របស់​តាបស​នៅ​ទី​នោះ​។ នៅទីនេះ​មាន​លិង្គ​១០០០ ដែល​ឆ្លាក់​ថ្ម​នៅបាត​ស្ទឹង​ និង​មាន​ចម្លាក់​ដ៏ល្អផ្សេងទៀត​ជាច្រើន​៕​

Source : sabay

កំណើន​ភ្ញៀវ​ទេសចរ​​ចិន​ ខ្លាំង​នៅ​ដើម​ឆ្នាំ​នេះ​


កំណើន​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន​ ក្នុង​​ រយៈ​ពេល​បួន​ ខែ​ដើម​​ឆ្នាំ២០១៣ នេះ​មាន​​ការ​កើន​ឡើង​ចំនួន​ ៥៥​ %​ បើ​ធ្វើ​ការ​ប្រៀប​ធៀប​​ ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​ របស់​នាយក​​ដ្ឋាន​ស្ថិតិ​​ និង​ព័ត៌មាន​នៃ​ក្រសួង​ទេសចរណ៍​។
ភ្ញៀវ​ទេសចរណ៍​ចិន​ ស្ថិត​នៅ​លំ​ដាប់​​លេខ​រៀង​ទី​៣​ ក្នុង​ចំណោម​​ភ្ញៀវ​ទេសចរ​ ដែល​បាន​មក​កម្សាន្ត​ ក្នុង​ប្រទេស​កម្ពុជា ខណៈ​កាល​ពី​ឆ្នាំ​មុន​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​  ៣៣៣ ៨៩០ នាក់​ កើន​ឡើង​ចំនួន​ ៣៥ %​ ហើយ​​គ្រាន់​តែ​បួន​ខែ​ឆ្នាំ ២០១៣​ ប៉ុណ្ណោះ​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ចំនួន ​១៧៤ ១៥០ ​នាក់។
ក្រសួង​ទេសចរណ៍​បាន​ដាក់​ចេញ​នូវ​ផែន​ការ​យុទ្ធសាស្ត្រ​រយៈ​ពេល​៥​ឆ្នាំ ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចិន​ ១,៣​ លាន​នាក់​នៅ​ឆ្នាំ​២០១៨ និង​ ៦០០ ០០០ នាក់​នៅ​ឆ្នាំ​២០១៥​​។​
លោក​ គឹម​ ហាក់​​ ជំនួយ​ការ​អ្នក​​គ្រប់​គ្រង​​ប្រចាំ​​ក្រុម​ហ៊ុន​ទេសចរណ៍​ PTM ​ប្រចាំ​នៅ​ខេត្ត​រៀម​រាប​​ក៏​បាន​មើល​​ឃើញ​ថា​ចំនួន​ភ្ញៀវ​ទេសចរ ចិន​ដែល​មក​កម្សាន្ត នៅ​ខេត្ត​សៀមរាប​​ពិត​ជា​មាន​​ច្រើន​ប្រាកដ​មែន។​លោក​​បាន​បន្ថែម​ថា​ ការ​កើន​ឡើង​ច្រើន​នេះ​អាច​​បាន​​ មក​ពី​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ចំនួន​ប្រជាជន​ចិន​មាន​ច្រើន​ ហើយ​នៅ​ឆ្នាំ​បន្ត​លោក​ សង្ឃឹម​ថា​ចំនួន​ភ្ញៀវ នឹង​​មាន​ការ​កើន​បន្ថែម​​​ទៀត​ ប្រសិន​​​បើ​​ស្ថាន​ភាព​សង្គម​​នៅ​តែ​ល្អ​។
ទោះ​​ជា​យ៉ាង​ណា​ លោក​ គឹម​ ហាក់ ​ក៏​បាន​ត្អូញ​ត្អែ​​ថា​​​ តម្លៃ​​សេវា​សម្រាប់​ដំណើរ​កម្សាន្ត​របស់​​ភ្ញៀវ​ជន​ជាតិ​ចិន​ក៏​​​​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ជា​ខ្លាំង​ដែរ​ ខណៈ​ក្រុមហ៊ុន​លោក​បច្ចុប្បន្ន​ ទទួល​បាន​ភ្ញៀវ​ទេសចរ​សឹង្ហ​បុរី និង​ម៉ាឡេស៊ី​ ច្រើន​ជាង​ចិន។លោក​ថា​ “ក្រុមហ៊ុន​ខ្លះ​បាន​យក​តម្លៃ​ថោក​ ប៉ុន្តែ​បាន​តម្រូវ​ឲ្យ​ភ្ញៀវ​ទិញ​នេះ​ទិញ​នោះ​ ហើយ​មាន​ដំណើរ​កម្សាន្ត​ខ្លះ​ត្រូវ​ធ្វើ​ឡើង​២​​ឬ៣​ ថ្ងៃ​ ​តែ​នាំ​ភ្ញៀវ​ដើរ​តែ​មួយ​ទៅ​ពីរ​​ថ្ងៃ​ប៉ុណ្ណោះ”។
ទន្ទឹម​គ្នាដែរ លោក មុត​ ណារិន​ ​អ្នក​នាំ​ភ្ញៀវ​ទេសចរ​មួយ​ប្រចាំ​នៅ​ខេត្ត​សៀម​រាប​ បាន​​និយាយ​ថា​ ភ្ញៀវ​ទេសចរ​ចិន​គឺ​ស្ថិត​នៅ​លំដាប់​ទី​៣ បន្ទាប់​ពី​ភ្ញៀវ​កូរ៉េ​ និង​វៀតណាម​។ លោក​ថា ដោយ​សារ​កំណើន​សេដ្ឋកិច្ច​ចិន​មាន​ការ​កើន​ឡើង​ ព្រម​ទាំង​ការ​ចង់​ដឹង​ពី​ភាព​ទាក់​ទាញ​​​របស់​ប្រាសាទ​អង្គរ​ និង​​ការ​មាន​ទំនាក់​ទំនង​ល្អ​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​ ទើប​ធ្វើ​ឲ្យ​ភ្ញៀវ​​ទេសចរ​​​មាន​ការ​កើន​ឡើង​។
កាល​ពី​ឆ្នាំ​មុន​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្សាន្ត នៅ​ក្នុង​ប្រទេស​ចំនួន​ ៣,៥៨ លាន​នាក់​ ហើយ​ថ្មីៗ​នេះ​ទៀត​ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា​​​ កម្ពុជា​នឹង​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​​ ក្នុង​រង្វង់​ ៤​លាន ​​៥​សែន​​នាក់​ នៅ​ឆ្នាំ​២០១៥​ ខាង​​មុខ៕

Source : sabay

សៀមរាប​ ជាប់​ជា​គោលដៅ​ទេសចរណ៍​កំពូល​ពិភព​លោក​ជា​ថ្មី​ ឆ្នាំ​២០១៣​នេះ


គេហទំព័រ​ទេសចរណ៍​ដ៏​ល្បីល្បាញ​លំដាប់​​ពិភពលោក​ TripAdvisor ​បាន​ប្រកាស​ ខេត្ត​សៀមរាប​ ជាប់​ជា​តំបន់​គោលដៅ​ទេសចរណ៍​កំពូល​មួយ​ ក្នុង​ចំណោម​តំបន់​គោលដៅ​ទេសចរណ៍​កំពូល​ទាំង​២៥​ក្នុង​លោក​ (Travellers’ Choice Destinations)​ ជា​ថ្មី​​ម្ដង​​ទៀត​ សម្រាប់​ឆ្នាំ​២០១៣​ ។
ការ​ចាត់​ចំណាត់​ថ្នាក់​នេះ​ គឺ​យោង​តាម​ចំនួន​​ភាគ​ច្រើន​​នៃ​ការ​បញ្ចេញ​យោបល់​របស់​ភ្ញៀវ​ទេសចរណ៍​រាប់​លាន​នាក់​ ដែល​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ទេសចរណ៍​ល្បី​ៗ​ទាំង​​៤១២​របស់​ពិភពលោក រួម​ទាំង​កម្ពុជា​​ផង។ គេហទំព័រ​​នេះ​​​ជ្រើស​រើស​តំបន់​គោល​ដៅ​កំពូល​តែ​២៥​ប៉ុណ្ណោះ​ ដោយ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​​២១​ ​ខែ​ឧសភា​​ កន្លង​ទៅ។ ​ឆ្នាំ​២០១៣​នេះ​ ទីក្រុង​ប៉ារីស៍​ រដ្ឋធានី​បារាំង​​ជាប់​លេខ​មួយ​ និង​ញ៉ូយ៉ក​ ទី​ក្រុង​អាមេរិក​ជាប់​លេខ​ពីរ​ ខណៈ​ក្រុង​សៀម​រាប​ជាប់​លេខ​​២៣​ឯ​ណោះ។
ឆ្នាំ​២០១២​កន្លង​ទៅ​ ខេត្ត​​សៀមរាប​ជាប់ ចំណាត់​ថ្នាក់​ល្អ​ គឺ​លេខ​៩ តាម​រយៈ​គេហទំព័រ​ដដែល​ ដូច្នេះ​ចំណាត់​ថ្នាក់​ឆ្នាំ​នេះ​ មាន​ការ​ធ្លាក់​ចំនួន​១៤​លេខ។
តែ​ទោះ​បី​យ៉ាង​ណា​ ដំណឹង​នេះ​ហាក់​ពុំ​មាន​ប្រជាជន​ខ្មែរ​ សូម្បី​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​បាន​ជ្រាប​ច្បាស់​​ឡើយ។
ជាក់​ស្ដែង ​អេន សុផល​ មគ្គទ្ទេសក៍​ទេសចរ​នៅ​ខេត្ត​សៀម​រាប​ មិន​បាន​ដឹង​ព័ត៌មាន​នេះ​ទេ​ ប៉ុន្តែ​លោក​យល់​ថា​ ដំណឹង​នេះ​នឹង​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​បរទេស​រឹត​តែ​ទុក​ចិត្ត​ប្រទេស​កម្ពុជា​ឡើង​ ទាក់​ទង​នឹង​សុវត្ថិភាព និង​សេវាទេសចរ​ ដូច្នេះ​កំណើន​អ្នក​មក​លេង​ខេត្ត​សៀមរាប​​នឹង​បន្ត​កើន​ឡើង​ទៀត។
មគ្គទ្ទេសក៍​ទេសចរ​រូប​នេះ​បន្ត​ថា៖ “ភ្ញៀវ​របស់​​ខ្ញុំ​ពិត​ជា​សរសើ​រ​តំបន់​ទេសចរ​វប្បធម៌​ប្រវត្តិសាស្រ្ត​របស់​យើង​ថា​រៀបចំ​បាន​ល្អ​ ប៉ុន្តែ​សម្រាប់​អេកូទេសចរណ៍​វិញ​ យើង​នៅ​មាន​កម្រិត​នៅ​ឡើយ​ ដូច្នេះ​យើង​ត្រូវ​តែ​ព្យាយាម​រៀប​ចំ​ឲ្យ​បាន​ល្អ​ បើ​ពុំ​នោះ​ទេ​មិន​អាច​ចាប់​គេ​ឲ្យ​ស្នាក់​នៅ​ស្រុក​ខ្មែរ​បាន​យូរ​ឡើយ”។
ចំណែក​ លោក​ មុត ណារិន​ មគ្គទ្ទេសក៍​ទេសចរ​នៅ​ខេត្ត​សៀមរាបមួយ​រូប​ទៀត​​ ក៏​ពុំ​បាន​ដឹង​ដំណឹង​នេះ​ដែរ។ លោក​ថា​ ចំណាត់​ថ្នាក់​នេះ​នឹង​ជួយ​លើក​ប្រជាប្រិយភាព​ដល់​តំបន់​ទេសចរណ៍​មួយ​នេះ​ឲ្យ​កាន់​តែ​ល្បី​ឡើង​ ដូច្នេះ​កំណើត​ទេសចរណ៍​នឹង​កើន​កាន់​តែ​ខ្លាំង។
លោក​ មុត ណារិន​​ បន្ថែម​ថា៖ “ខ្ញុំ​មាន​មោទនភាព​ណាស់​នៅ​ពេល​ឮ​ព័ត៌មាន​នេះ។ ការ​ពិត​ ទី​ក្រុង​សៀមរាប​យើង​ គឺ​ស័ក្ដិសម​ជាប់​មែន​ ព្រោះ​ឥឡូវ​តាម​ដង​ស្ទឹង​ត្រូវ​បាន​សម្អាត​យ៉ាង​ស្អាត។ នៅ​ពេល​ថ្ងៃ​គេ​មើល​ប្រាសាទ​ ឯ​ពេល​យប់​វិញ​ គេ​អាច​ដើរ​កម្សាន្ត​តាម​ផ្សារ​បាន”។
រីឯ​លោក​ ធៀប​ ប៊ុនធិន​ តំណាង​សមាគម​មគ្គទ្ទេសក៍​ទេសចរ​ខ្មែរ​អង្គរ​ ដែល​មាន​​អ្នក​នាំ​ភ្ញៀវ​ជា​សមាជិក​រហូត​ដល់​៤០០​នាក់​ឯណោះ​ ក៏​ពុំ​ទាន់​បាន​ជ្រាប​​ពី​ព័ត៌មាន​នេះ​ដែរ។ ទន្ទឹម​នឹង​ការ​រំពឹង​ថា​ ចំណាត់​ថ្នាក់​នេះ​នឹង​ជួយ​បង្កើត​ភ្ញៀវ​ទេសចរ​ លោក​ក៏​បារម្ភ​ចំពោះ​ការបាត់​បង់​ការងារ​របស់​មគ្គទ្ទេសក៍​ ឬ​ពលករ​ក្នុង​ស្រុក​ដែរ។
លោក​បញ្ជាក់​ថា៖ “បើ​​ភ្ញៀវ​ទេសចរ​​មក​ពី​អាមេរិក​ ឬ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​កើន​​ទើប​ល្អ​ ពីព្រោះ​ពួក​គេ​មក​តែ​ម្នាក់​ឯង​ ជា​គូ​ ឬ​គ្រាន់​តែ​មួយ​គ្រួសារ​បួន​ប្រាំ​នាក់​ ដែល​អាច​ជួល​អ្នក​បើកបរ​ម្នាក់​ និង​មគ្គុទ្ទេសក៍​ម្នាក់។ ដូច្នេះ​បើ​ពួក​គេ​មក​កាន់​តែ​ច្រើន​ជា​លក្ខណៈ​បែប​នេះ​ ពលករ​ក្នុង​ស្រុក​កាន់​តែ​មាន​ការងារ​ធ្វើ​ច្រើន​ដែរ។ ផ្ទុយ​ពី​ភ្ញៀវ​អាស៊ី​និយម​មក​ជា​ក្រុម​ ដូច្នេះ​គេ​ប្រើ​ប្រាស់​រថយន្ត​ក្រុង​តែ​មួយ​ និង​មគ្គទ្ទេសក៍​តែ​ម្នាក់​ជា​ការ​ស្រេច ដែល​​អាច​ធ្វើ​ឲ្យ​​ពលករ​ក្នុង​ស្រុក​​ជា​ច្រើន​បាត់​បង់​​ការងារ​​ធ្វើ​”។
ដោយ​ឡែក​ លោក​ លឹម សំផូ ​អ្នក​គ្រប់​គ្រង​សេវា​ទេសចរណ៍​ Sam Pho-Angkor Tour Guide & Driver ​នៅ​ខេត្ត​សៀមរាប​​ ថ្លែង​ថា​ លោក​បាន​ដឹង​ដំណឹង​នេះ​​​ ហើយ​លោក​ក៏​​យល់​​មិន​ខុស​ពី​មគ្គទ្ទេសក៍​ទេសចរ​ផ្សេង​ដែរ​ គឺ​​ចំណាត់​ថ្នាក់​នេះ​នឹង​ជំរុញ​ឲ្យ​មាន​កំណើត​ទេសចរណ៍​បន្ថែម​ទៀត​មក​កាន់​ក្រុង​អង្គរ។
ប៉ុន្តែ​លោក​បាន​បង្ហាញ​បញ្ហា​គួរ​កែ​កែ​តម្រូវ​មួយ​ចំនួន​​ថា៖ “អ្វី​ៗ​ល្អ​ហើយ​ ទាស់​ត្រង់​ផ្លូវ​មួយ​ចំនួន​ពិបាក​ធ្វើ​ដំណើរ​ និង​លិច​ទឹក​នៅ​ពេល​ខ្លះ។ ចំណែក​កន្លែង​លក់​សំបុត្រ​វិញ​មិន​គួរ​មាន​តែ​មួយ​ទេ​ ព្រោះ​ពេល​ខ្លះ​ស្ទះ​ ភ្ញៀវ​ត្រូវ​រង​ចាំ​រហូត​ដល់​កន្លះ​ម៉ោង​ឯណោះ”៕

Source : Sabay.com.kh

កំសាន្តជាមួយនឹង ទិដ្ឋភាពដ៏ស្រស់បំព្រង និង អាថ៍កំបាំង នៃប្រាសាទកោះកេរ្តិ៍ ដ៏ចម្លែក


កោះ​កេរ្តិ៍​ ជាប្រាសាទបុរាណដ៏អច្ឆរិយខ្មែរ មានដើមកំណើតតាំងពីយូរឡុងណាស់មកហើយ។
កោះកេរិ៍្ត ក៏ធ្លាប់​ជា​រាជធានី​បុរាណដ៏ល្បីល្បាញ​ របស់​ប្រទេស​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិតនៅ
ក្នុង​ភូមិស្រ​យ៉ង់ ឃុំ​ស្រ​យ៉ង់ ស្រុក​គូ​លេន ចម្ងាយ​ប្រមាណ​ ៤៩​គ​.​ម ភាគ​ខាងលិច​នៃ​ទីរួមខេត្ត
ព្រះវិហារ។
បច្ចុប្បន្ន ប្រាសាទកោះកេរ្តិ៍ បានប្រែក្លាយខ្លួន ជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដ៏ពេញនិយម
មួយ  សំរាប់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ជាច្រើន បានមកទស្សនា នូវស្នាដៃ ដ៏ប៉ិនប្រ
សព្វ នៃការកសាងប្រាសាទ ដ៏ល្អឥតខ្ចោះ របស់ខ្មែរ ពីសម័យដើម។
ប្រាសាទ​នេះ​   ត្រូវបាន​សាងសង់​ឡើង  ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ (​គ​.​ស ៩២៨-៩៤២)​ មាន
​កម្ពស់​  ៣៥​ម៉ែត្រ និង ​រចនាប័ទ្ម​របស់​វា ប្រហាក់ប្រហែល​នឹង​ចេតិយ​ប្រាំមួយ​ជាន់​។ ប្រាសាទ​
នេះ​បែរមុខ  ​ទៅ​លិច  ទៅរក​ក្រុង​អង្គរ​។ ប្រាសាទនេះ  ​ត្រូវ​បាន​កសាង ដើម្បី​គោរពបូជា​ដល់
ត្រី​ភូ​វ​នេ​ស្វ​រៈ ជា​អាទិទេព​ផ្តល់​នូវ​សេចក្តីសុខ​សប្បាយ​៕
សូមទស្សនា រូបភាព ខាងក្រោម!!!
Source : Camnews

ទស្សនាអាថ៍កំបាំង ដ៏អច្ឆរិយ ប្លែក ស្រស់ស្អាត ក្នុង ប្រាសាទអង្គរវត្ត


អង្គរវត្ត​ មានន័យថា "​ប្រាសាទ​ក្រុង​" ជា​ប្រាសាទ​បែប​ប​ហិណ្ឌូ​និយម ​​កសាង​ដោយ​ព្រះបាទ​
សូរ្យ​វរ្ម័នទី​២ នៅ​ដើម​សតវត្សរ៍​ទី​១២  ជា​ប្រាសាទ​  ដែល​បាន​ថែរក្សា​យ៉ាង​ល្អ​ឥតខ្ចោះ និង ជា
​ប្រាសាទ​តែមួយគត់ ​ដែល​ជា​មជ្ឈមណ្ឌល​នៃសាសនា​យ៉ាង​សំខាន់​តាំងពី ​ មូលដ្ឋាន​ដំបូង​ គឺ
​ហិណ្ឌូ​ ឧទ្ទិស​ថ្វាយ​ព្រះ​វិស្ណុ    ក្រោយ​មក​ថ្វាយ​ពុទ្ធសាសនិក   ដែលមានទីតាំងស្ថិតនៅទឹកដី 
ខេត្តសៀមរាប។
ប្រាសាទអង្គរវត្ត  បច្ចប្បន្នបានក្លាយជាតំបន់ទេសចរណ៍បុរាណវត្ថុមួយដ៏មានតំលៃ និង ល្បី
ល្បាញទូទាំងសកលលោក ដែលបានដាក់បញ្ចូលជាសម្បតិ្តបេតិកភ័ណ្ឌពិភពលោកជាប់ជា
ចំណាត់ថ្នាក់ លេខ ៧ លើពិភពលោក   ដោយសារតែស្នាដៃ   ដ៏ល្អប្រណិត   របស់ខ្មែរ បាន
បង្កើតជាប្រាង្គប្រាសាទ   ដ៏អច្ឆរិយនេះឡើង  ជាមួយនឹងការជ្រើសរើសទីតាំងភូមិសាស្រ្ត ដ៏
ប៉ិនប្រសព្វ បានធ្វើឱ្យទីក្រុងសម័យដើម  ដែលធ្លាប់ជាអាណាចក្រខ្មែរ  ដ៏រុងរឿងបំផុត  ប្រែ
ក្លាយខ្លួន ជាតំបន់ទេសចរណ៍ ដ៏មហិមានៅលើពិភពលោកទំាងមូល៕
សូមទស្សនា រូបភាព ខាងក្រោម!!!

Source : Camnews