TwitterFacebookGoogle PlusLinkedInRSS FeedEmail

ព្រះច័ន្ទដ៏ធំបំផុតប្រចាំឆ្នាំ ២០១៣


យោងតាមប្រភពព័ត៌មាននានា បានឲ្យដឹងថា កាលពីម្សិលមិញថ្ងៃទី២៣ ខែមិថុនា នេះ គឺជាថ្ងៃមួយដែលអាចមើលឃើញ ព្រះច័ន្ទមានទំហំធំបំផុត។
តើប្រិយមិត្តមានបានពិនិត្យមើលដែរ ឬ ទេ? បើម្សិលមិញមិនបានមើលទេនោះ យើងនៅអាចមើលនៅថ្ងៃទី២២ ខែកក្កដា ខាងមុខនេះម្ដងទៀតបាន ព្រោះនៅថ្ងៃនោះព្រះច័ន្ទនឹងមានទំហំធំ ខុសពីថ្ងៃធម្មតា។ ព្រះច័ន្ទអាចមើលឃើញធំបំផុត គេហៅថា សមីសង្គត (perigee) និងតូចបំផុតហៅថា ឧទ្ធង្គត (Apogee) ។
នៅថ្ងៃទី២៣ម្សិលមិញនេះ ព្រះច័ន្ទមិនត្រឹមតែបង្ហាញនូវទំហំធំជាងមុន និងជិតជាមុននោះទេ តែវាក៏ចំថ្ងៃព្រះច័ន្ទពេញវង្សផងដែរ ដែលជាមូលហេតុធ្វើឲ្យយើង មើលឃើញវាពិតជាធំជាងរាល់ដងមែន។
តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖


Source : khmerload