TwitterFacebookGoogle PlusLinkedInRSS FeedEmail

iPad 5 ​ធ្លាយ​តម្លៃ ខណៈ​រូបរាង​ពិត​នៅ​មិន​ទាន់​ច្បាស់ Trackback

ផ្សាយ​ក្នុង​ផ្នែក​ ព័ត៌មានបច្ចេកវិទ្យា ដោយ um.sopheak កាលពី 42 mins ago 0 Comment(s) iPad 5 ដែល​ប្រិយមិត្ត​ធ្លាប់​តែ​​ឮ​​ថា លេច​នេះ​លេច​នោះ​​កន្លង​មក ​ស្រាប់​តែ​​ថ្មីៗ​នេះ តម្លៃ​របស់​វា​បាន​លេច​លើ​គេហទំព័រ​បរទេស Thenewstribe ខណៈ​រូបរាង​ពិត​ប្រាកដ​មិន​​ទាន់មានការ​អះអាង​ជា​​​ផ្លូវការ។ ប្រភព​ខាងលើ​បន្ត​ថា iPad ជំនាន់​ទី៥របស់ Apple នេះ​មាន​តម្លៃ ៤៩៩ ដុល្លារ​ចំពោះ​ម៉ូដែល Wi-fi ទំហំ 16GB, 32GB តម្លៃ ៥៩៩ដុល្លារ, 64GB តម្លៃ ៦៩៩ដុល្លារ និង 128GB តម្លៃ ៧៩៩ដុល្លារ។ iPad 5 បំពាក់​​អេក្រង់ Restina ទំហំ ៩,៧អ៊ីញ, CPU Quad Core A7, មាន​ជម្រើស​អង្គ​ចងចាំ 16GB/32GB/64GB/ 128GB, ប្រព័ន្ធ​ប្រតិបត្តិការ​អាច​ជា iOS 7, កាមេរ៉ា​មុខ​ក្រោយ ២ និង៨​មេហ្គាភិកសែល។ ទោះយ៉ាងណា ប្រភព​ដដែល​មិន​បញ្ជាក់​លំអិត​ជាង​នេះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ប្រាប់​ថា​នឹង​មាន​លក់​លើ​ទីផ្សារ​នៅ​ដើម​ខែកញ្ញា​ឆ្នាំ​នេះ។ ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ ប្រែ​សម្រួល៖ ឌូគូ ប្រភព៖ thenewstribe