ក្នុងការធ្វើឲ្យអាជីវកម្មមួយទទួលជោគជ័យទៅបាន ការជ្រើសរើសឈ្មោះឲ្យបានត្រឹមត្រូវគឺជាជំហានមួយដ៏ចាំបាច់ក្នុងចំណោមជំហានចាំបាច់ជាច្រើនទៀត។ បើទោះជាអ្នកមានគម្រោងផែនការច្បាស់លាស់ មានថវិកាគ្រប់គ្រាន់ និងទីតាំងជំនួញល្អយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជ្រើសរើសឈ្មោះមុខជំនួញដោយមិនប្រុងប្រយ័ត្ននោះ វានឹងអាចជះឥទ្ធិពលជាអវិជ្ជមានដល់ជំនួញថ្មីថ្មោងរបស់អ្នកជាក់ជាមិនខាន។ ដោយហេតុនេះ Sabay បានដកស្រង់គន្លឹះមួយចំនួនដែលអាចជួយដល់អ្នកក្នុងការដាក់ឈ្មោះអាជីវកម្មនេះ។
១. ប្រមូលផ្ដុំអ្នកពាក់ព័ន្ធ និងសម្ភារៈ
ជំហានដំបូងក្នុងការដាក់ឈ្មោះអាជីវកម្ម អ្នកត្រូវរកមនុស្សពាក់ព័ន្ធនឹងអាជីវកម្មដែលចង់បើកយ៉ាងហោចណាស់ ៥ នាក់។ ចំនួនចាប់ពី ៥ នាក់ដល់ ៨ នាក់ជាចំនួនដ៏ត្រឹមត្រូវ។ បើសិនជាអាចគួររកអ្នកដែលចេះច្រើនភាសា។ ក្រៅពីនេះអ្នកគួរមានសម្ភារៈមួយចំនួនដូចជា ប៊ិច ក្រដាស និងក្ដារខៀនសម្រាប់ការងារនេះ។

២. ផ្ដល់បរិបទ
ជំហានបន្ទាប់នេះ អ្នកត្រូវផ្ដល់បរិបទមួយពាក់ព័ន្ធនឹងជំនួញដល់អ្នកចូលរួម។ ឧទាហរណ៍ថា អ្នកផ្ដល់បរិបទជំនួញរបស់អ្នកជា “អាហារដ្ឋាន” ដូច្នេះអ្នកអាចឲ្យអ្នកចូលរួមទាំងអស់និយាយចេញនូវពាក្យទាំងឡាយដែលពួកគេគិតដល់ពាក់ព័ន្ធនឹងបរិបទនេះ។ ចម្លើយដែលអ្នកនឹងទទួលបានអាចជាឈ្មោះទាំងឡាយដែលពាក់ព័ន្ធនឹង កាហ្វេ មុខម្ហូប ភេសជ្ជៈ ។ល។ នៅពេលដែលអ្នកចូលរួមស្រែកឡើងនូវគំនិតរបស់ពួកគេ ចូរសរសេរពាក្យទាំងនោះនៅលើក្ដារខៀន។ បន្ទាប់ពីអ្នកចូលរួមស្រែកចេញនូវគំនិតទាំងអស់ សរសេរលើក្ដារខៀនហើយ អ្នកអាចចូលទៅជំហានបន្ទាប់ទៀតគឺ

៣. សរសេរគំនិតរៀងៗខ្លួន
នៅក្នុងជំហានទី ៣នេះ អ្នកត្រូវចែកក្រដាស និងប៊ិចដល់អ្នកចូលរួមទាំងអស់។ បន្ទាប់ពីនោះ ត្រូវឲ្យពួកគេសរសេរឈ្មោះដែលគេគិតថា សក្ដិសមនឹងអាជីវកម្មរបស់អ្នក ចំនួន១០ ឈ្មោះ ក្នុងម្នាក់ ហើយរយៈពេលពេលដែលត្រូវប្រើក្នុងវគ្គនេះគឺ ១០ នាទី។ អ្នកចូលរួមទាំងអស់អាចមើលពាក្យដែលសរសេរនៅលើក្ដារខៀនកាលពីវគ្គមុនដើម្បីជាជំនួយបាន។

៤. រកឈ្មោះបន្ថែមទៀត
បន្ទាប់ពីការរកឈ្មោះ ១០ នាទីបានបញ្ចប់ហើយ។ អ្នកត្រូវឲ្យអ្នកចូលរួមទាំងអស់ព្យាយាមរកឈ្មោះឲ្យបាន ៥ បន្ថែមទៀតដោយផ្ដល់ពេល ៥ នាទីទៀត។

៥. ប្រមូល និងជ្រើសរើស
ក្រោយសកម្មភាពខាងលើបានបញ្ចប់។ អ្នកត្រូវផ្ដល់ពេលវេលាបន្ថែមដល់អ្នកចូលរួមនីមួយៗ ជ្រើសរើសឈ្មោះដែលពួកគេពេញចិត្តបំផុតចំនួន ៥ ក្នុងចំណោមឈ្មោះទាំង ១៥ ដែលពួកគេនឹករកដោយខ្លួនឯង។ បន្ទាប់មកអ្នកត្រូវឲ្យអ្នកចូលរួមនីមួយៗ ឡើងទៅសរសេរឈ្មោះចំនួន ៥ ដែលគេពេញចិត្តនៅលើក្ដារខៀន។ ក្រោយពេលដែលពួកគេសរសេរគ្រប់គ្នាហើយ អ្នកត្រូវឲ្យពួកគេ៥ នាទីម្នាក់ទៀត ដើម្បីបោះឆ្នោតជ្រើសយកឈ្មោះដែលពួកគេចូលចិត្តចំនួន ៣ ក្នុងចំណោមឈ្មោះដែលបានសរសេរនៅលើក្ដារខៀននោះ។ បន្ទាប់ពីបោះឆ្នោតហើយ អ្នកអាចជ្រើសយកឈ្មោះដែលមានសំឡេងគាំទ្រច្រើនជាងគេមកពិចារណាជាឈ្មោះ អាជីវកម្មថ្មីបាន។

ក្រៅពីជំហានទាំង ៥ ដែលបានរៀបរាប់ខាងលើ អ្នកត្រូវប្រាកដថា ឈ្មោះអាជីវកម្មថ្មីរបស់អ្នកត្រូវ មានភាពងាយស្រួលក្នុងការប្រកប អាចបញ្ចេញសំឡេងបានដោយងាយ មានភាពច្បាស់លាស់ និងមិនមានការគ្រលាស់ ឬអត្ថន័យជាអវិជ្ជមាន។
Source : sabay