ស្នាដៃគំនូរ បង្កើតឡើងដោយ វិចិត្រករ ជនជាតិជប៉ុន អាយុ ៤០ឆ្នាំ លោក Manabu Ikeda មានលក្ខណៈពិសេស អស្ចារ្យ ព្រោះបង្ហាញពី ភាពលម្អិត នៃរូបភាព បានយ៉ាងល្អឥតខ្ចោះ និង ថែមទាំងស្រស់ស្អាត ទៀតផង។
គាត់ជាមនុស្សម្នាក់ តែងតែរកនឹក នូវរូបភាពផ្សេងៗ បើទោះជាពេលណាក៏ដោយ សូម្បីក្នុងពេល កំពុងទទួលទានអាហារ ពេលល្ងាចជាមួយមិត្តភក្តិ ក៏គាត់ នូវតែអាច នឹកស្រមៃ ចេញនូវរូបភាព ជាច្រើនបាន។ ក្នុងនោះដែរ គំនូររបស់គាត់ ត្រូវបានបង្កើតឡើង ដោយផ្តោតទៅលើ ធម្មជាតិ និង ប្រវត្តិសាស្រ្ត ឬ ព្រឹត្តិការណ៍ផ្សេងៗ មានដូចជា រំជួយផែនដី ឬ សូណាមី ជាដើម។ យ៉ាងណាមិញ គាត់ត្រូវចំណាយពេល ដល់ទៅ ២ឆ្នាំ ក្នុងការគូរ នូវស្នាដៃគំនូរ និមួយៗ របស់គាត់ ប៉ុន្តែសំរាប់ ស្នាដៃចុងក្រោយបង្អស់របស់គាត់ ប្រើពេលតែ ៥ខែប៉ុណ្ណោះ ហើយមូលហេតុដែលត្រូវចំណាយពេលយូរយ៉ាងនេះ ព្រោះតែ គំនូររបស់គាត់ មានលក្ខណៈលម្អិតបំផុត។
តើប្រិយមិត្តយល់យ៉ាងណា? សូមទស្សនារូបភាពខាងក្រោម៖
Source : khmerload