យោងតាមប្រព័ត៌មាន បានឲ្យដឹងថា រូបចម្លាក់ និងវត្ថុបុរាណជាច្រើន ត្រូវបានរកឃើញ នៅក្នុងបាតសមុទ្រ ជម្រៅ ៩ម៉ែត្រ ស្ថិតក្បែរទីក្រុង Alexandria ក្នុងប្រទេសអេហ្សីប បន្ទាប់ពីទីក្រុងអេហ្សីបមួយ បានលិចទៅក្នុងបាតសមុទ្រ អស់រយៈពេល ១២០០ឆ្នាំមកហើយ។
ជាមួយគ្នានេះដែរ រូបចម្លាក់ទាំងអស់នេះ ត្រូវបានរកឃើញ ដោយក្រុមបុរាណវត្ថុពិទូ ជនជាតិបារាំង ដែលមានលោក Dr. Frank Goddio ជាប្រធាន។
បើតាមសម្តីរបស់លោក Frank Goddio ជាប្រធាននៃក្រុម បុរាណវត្ថុពិទូ ជនជាតិបារាំង បានប្រាប់ឲ្យដឹងថា ក្រុមស្រាវជ្រាវរបស់គាត់ បានធ្វើការស្រាវជ្រាវ រុករកទីក្រុងមួយនេះ អស់រយៈពេល ១៣ឆ្នាំមកហើយ ដែលការរុករកនេះ គឺបានប្រទះឃើញ រូបចម្លាក់យក្ស God Hapi កាក់មាស ផ្ទាំងថ្មដែលមានឆ្លាក់អក្សរ និងវត្ថុបុរាណជាច្រើនទៀតផងដែរ។
ទោះបីជាយ៉ាងនេះក៏ដោយ ទីក្រុងដែលលិចទៅក្នុងបាទសមុទ្រមួយនេះ ធ្លាប់ជាទីតាំងជំនួញដ៏មមាញឹកមួយ ប៉ុន្តែត្រូវបានបាត់ខ្លួនបន្តិចម្តងៗ។
យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តបានវិភាគថា ការលិចទៅក្នុងបាតសមុទ្រ របស់ទីក្រុងមួយនេះ ដោយសារតែកំរិតនៃទឹកសមុទ្រ កើនឡើងម្តងបន្តិចៗ បួករួមទាំងការបាក់ស្រុតនៃអាគារ បណ្តាលមកពីមិនមានភាពរឹងមាំគ្រប់គ្រាន់ ដើម្បីទប់លំនឹងនៃអាគារ៕











0 comments:
New comments are not allowed.