TwitterFacebookGoogle PlusLinkedInRSS FeedEmail

រក​ការងារ​យ៉ាង​ម៉េច​ឆាប់​បាន?


ការ​ស្វែង​រក​ការងារ ដើម្បី​ចិញ្ចឹម​ជីវិត អាច​នឹង​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ នា​ពេល​បច្ចុប្បន្ន ព្រោះ​សព្វ​ថ្ងៃ​នេះ ចំនួន​មនុស្ស​កើន​ឡើងកាន់​តែ​ច្រើន តម្រូវ​ឱ្យ​មនុស្ស​ចាំ​បាច់​ប្រឹង​ប្រែង បញ្ចេញ​សមត្ថភាព រៀងៗ​ខ្លួន។ ខាង​ក្រោម​នេះ គឺ​ជា​តិចនិក​ខ្លះៗ ដើម្បី​ជួយ​អ្នក​ឱ្យ​រក​ការងារ​ធ្វើ​បាន​ងាយ​ស្រួល ឬ​ឆាប់​រក​បាន ការងារ​ធ្វើ​តាម​បំណង...
.សាកល្បងឱ្យបានច្រើនកន្លែង ៖ អ្នក​គួរសាកល្បងដាក់ពាក្យសុំធ្វើ​ការងារ ឬ​ប្រវត្តិរូបសង្ខេប (CV) ឱ្យ​បានច្រើន តាម​ដែលអាចធ្វើបាន ប្រសិនបើអ្នក​គិតថា ការងារនោះ​អ្នក​អាច​ធ្វើ​បាន ឬអ្នកមានគុណសម្បត្តិប្រហែល ៦០% នៃតម្រូវ ការការងារនោះ។ ប្រសិនបើ​អ្នករង់ចាំឱ្យគ្រប់គុណសម្បត្តិ​តែម្តង អ្នក​អាចនឹងមិនមានឱកាសនោះឡើយ ព្រោះ​តែ​អ្នក​ដទៃអាចនឹងបំពេញការងារនោះមុនអ្នក។
.ធ្វើឱ្យខ្លួនឯងលេចធ្លោ ៖ អ្នកគួរចងចាំថា នៅក្នុងទីផ្សារការងារ មានមនុស្ស ជាច្រើនពាន់នាក់ មានលក្ខណៈសម្បត្តិដូចអ្នក និងត្រូវការការងារតែមួយ ដូចអ្នកផងដែរ។ ដូច​នេះ អ្នកគួរធ្វើឱ្យខ្លួនឯង  “លេចធ្លោ” ពោលគឺ អ្នកអាចផ្លាស់ប្តូរទិសដៅការងារ ឬធ្វើការនៅក្រុមហ៊ុនតូចតាច ឬធ្វើការណាដែលទីផ្សារ តូចចង្អៀតបន្តិច ទើបគុណ​សម្បត្តិ​របស់អ្នក “លេចធ្លោ”។
.សុំការណែនាំពីអ្នកជំនាញ ៖ អ្នកគួរសុំការណែនាំពីអ្នកដែលមានបទពិសោធន៍ លើការងារដែលអ្នកចង់បំពេញ ឬសុំជួយណែនាំពីអ្វី ដែលត្រូវសរសេរនៅក្នុងប្រវត្តិ​រូប​សង្ខេប ​ថា គួរដាក់អ្វី ឬមិនគួរដាក់អ្វី? ព្រោះCV  ដែលល្អ គឺគួរមានត្រឹមតែ ២សន្លឹកប៉ុណ្ណោះ៕
រក​ការងារ​យ៉ាង​ម៉េច​ឆាប់​បាន?

Source : kh-info