មនុស្សខ្លះតែងតែនិយាយទូរស័ព្ទសំឡេងខ្លាំង ដោយមិនដឹងខ្លួន។ ការនិយាយទូរស័ព្ទសំឡេងខ្លាំង អាចរំខានអ្នករួមការងារ។ ដូច្នេះ ដើម្បីកុំឱ្យការនិយាយទូរស័ព្ទ នៅកន្លែងធ្វើការ របស់អ្នក រំខានអ្នកជុំវិញខ្លួន សាកល្បងតិចនិកដូចខាងក្រោម...។
-សាកល្បងឱ្យមនុស្សក្បែរខ្លួន ជួយសង្កេតថា អ្នកនិយាយទូរស័ព្ទសំឡេងខ្លាំងពេកឬអត់? ហើយបើខ្លាំងពេក អ្នកគួរតែកាត់បន្ថយកម្រិតសំឡេង។
-បើចាំបាច់ ត្រូវជជែករឿងផ្ទាល់ខ្លួនខ្លាំង គួរដកខ្លួនចេញមកអង្គុយក្រៅបរិវេណធ្វើការ ទើបសមរម្យជាង។
-បើមានគេទូរស័ព្ទមកញឹកញាប់ ដោយទូរស័ព្ទអ្នក មានសំឡេងបទភ្លេងរោទ៍ ដែលឮខ្លាំង គួរដាក់ប្រព័ន្ធរំញ័រ ឬបន្ថយសំឡេងរោទ៍ ឱ្យឮតិចជាងមុន។
-ការទទួលទូរស័ព្ទក្នុងបន្ទប់ប្រជុំ គឺជារឿងគ្មានមារយាទបំផុត ទោះបីថា អ្នកបានបិទសំឡេងរោទ៍ទូរស័ព្ទហើយក៏ដោយ។ អ្នកគួរបិទទូរស័ព្ទ នៅពេលចូលក្នុងបន្ទប់ប្រជុំ ការនិយាយទូរស័ព្ទ រយៈពេលយូរ នៅកន្លែងធ្វើការ មិនមានផលល្អចំពោះអ្នកឡើយ ទោះបីគ្មានអ្នកតវ៉ាប្រឆាំងជាមួយអ្នកផ្ទាល់ ប៉ុន្តែ អាចមានមនុស្សជាច្រើន តិះដៀលអ្នកក្នុងចិត្តក៏ថាបាន ព្រោះអ្នកអាចភ្លេចថា អ្នកកំពុងនិយាយទូរស័ព្ទ ជាពិសេស រឿងផ្ទាល់ខ្លួន ក្នុងពេលធ្វើការ។ ចំណុចនេះ គួរចងចាំទុក ទោះបី មិនមែននៅក្នុងកន្លែងធ្វើការក៏ដោយ ជាពិសេស ពេលទៅមើលភាពយន្ត ឬមើលការប្រគំតន្ត្រី ក្នុងសាលធំៗ ជាមួយមិត្តភក្តិ ឬក្រុមគ្រួសារ គួរបិទទូរស័ព្ទដៃ ឬដាក់ប្រព័ន្ធរំញ័រគ្រប់ពេល៕