ជំងឺផ្តាសាយគឺជា ជំងឺម្យ៉ាងដែល ងាយឆ្លងបំផុតពីមនុស្ស ម្នាក់ទៅមនុស្សម្នាក់ ទៀតណាស់ ហើយអាចកើតជំងឺនេះ ឡើងបណ្តាលមកពី អាកាសធាតុផងដែរ។
ថ្ងៃនេះខ្មែរឡូត សូមនាំអារម្មណ៍ ប្រិយមិត្តមកទស្សនា នូវវីដេអូមួយ ដែលបង្ហាញអំពី អាហារដែលគួរទទួល និងមិនគួរទទួលទាន នៅពេលដែលយើង មានជំងឺផ្តាសាយ។ ដោយអាហារដែល គួរបរិភោគដើម្បី កាត់បន្ថយនូវជំងឺផា្តសាយ មានចំនួន ៨ មុខដូចជា៖ ១.ក្រូច ២.ផ្សិត ៣.គ្រាប់សណ្តែក ៤.ខ្ញី ៥.ខ្ទឹមសនិងខ្ទឹមបារាំង ៦.ម្រេចខ្មៅ ៧.Yogurt ៨.ទឹកឃ្មុំ។ ចំពោះអាហារដែល គួរជៀសវាងបំផុត នៅពេលដែលយើងមានជំងឺ ផ្តាសាយមាន ២ មុខដូចជា៖ ១.ស្ករស ២.សាច់។ អ្វីដែលសំខាន់ យើងត្រូវទទួលទាន អាហារ ៨ មុខខាងលើនេះ នៅពេលដែល យើងមានជំងឺផ្តាសាយគឺត្រូវ ឲ្យបានជាប្រចាំ ដើម្បីការធូស្រាល និងកាត់បន្ថយចំពោះ អាហារ ២ មុខខាងលើដែល គេបានប្រាប់ផងដែរ។
សូមប្រិយមិត្តទស្សនាវីដេអូទាំងអស់គ្នា៖
Source : Khmerload
0 comments:
Post a Comment