TwitterFacebookGoogle PlusLinkedInRSS FeedEmail

រំដួល


រំដួលជាប្រភេទដើមឈើព្រៃ អាចមានកំពស់ខ្ពស់ រហូតដល់ទៅ ១២ ម៉ែត្រ មានសំបកពណ៌ត្នោត ផ្កាពណ៌លឿង មានត្របកទន់ស្តើងជាង ផ្កាក្រវាន់ដែលមាន ផ្កាលឿងស្រាល ត្របកក្រាស់ មានដើមជាប្រភេទដើមវល្លិ ដុះទាបៗនៅក្បែរមាត់ទឹក។ ផ្ការំដួល មានក្លិនក្រអូប នៅពេលរសៀល និងព្រលប់ មានផ្លែជាចង្កោមៗ ពណ៌ក្រហមខ្មៅ រលោងស្រដៀងនឹងព្រីង ពេលទុំមានរសជាតិជូអែម អាចបេះបរិភោគបាន។ ក្រោយៗមក ខ្មែរយើងបានបែកគំនិត យកគ្រប់ពូជរំដួល មកដាំនៅក្នុងភូមិ និង ដីក្រុង ដើម្បីជាម្លប់ផង ជាគ្រឿងក្រអូបអប់បរិវេណលំនៅឋានផង។ ដោយសារផ្ការំដួលមានក្លិនក្រអូបល្អ ខ្មែរបុរាណ ច្រើនយកផ្កា ទៅផលិតអប់ជាក្រមួនលាបមាត់នារីៗ។ សំខាន់ជាងនោះទៅទៀត កវិខ្មែរ បាននិពន្ធទំនុកច្រៀង កំណាព្យ ឬ ប្រលោមលោក សម្តែងក្តីសោមនស្ស ចំពោះសោភ័ណនិងគន្ធពិដោរ របស់ផ្កា យ៉ាងប្រជាប្រិយពេញប្រទេស ទៀតផង។ ជួនកាលទៀត ចាស់ៗជំនាន់មុន កាត់ដើមរំដួល យកមកកែឆ្នៃ ធ្វើជាគ្រឿងសង្ហារិមក្នុងផ្ទះ ហើយបេះផ្លែលក់ ដើម្បីដោះស្រាយជីវភាពគ្រួសារ។
ប្រភព អ្នកស្រី កែវ ច័ន្ទបូរណ៍
969976_10151525074028985_274788261_n
2011-11-25-14-53-43

Source : khmer-note