TwitterFacebookGoogle PlusLinkedInRSS FeedEmail

គុណប្រយោជន៍ ទឹកដូង ចំពោះសុខភាព


ទឹកដូងមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានគុណប្រយោជន៍ដ៏វិសេសវិសាលចំពោះសុខភាព ទៀតផង។ ដោយសារគុណប្រយោជន៍ដ៏ប្រសើរនេះ ទើបធ្វើឱ្យមនុស្សនិយមទទួលទានវា។

គុណប្រយោជន៍ ទឹកដូង ចំពោះសុខភាព

 
ទឹកដូង មានគុណសម្បត្ដិជាច្រើន ចំពោះសុខភាពរាងកាយ មនុស្សប្រុសស្រី ហើយគុណប្រយោជន៍មួយក្នុងចំណោម
គុណប្រយោជន៍ទាំងអស់នោះ គឺជួយសម្រកទម្ងន់រាងកាយរបស់អ្នក ឱ្យស្រកបានលឿន។ ពិតប្រាកដណាស់ អ្វីដែល
អ្នកធ្លាប់បានជ្រាប និងបានឮ ពីគុណប្រយោជន៍វា គឺជារឿងពិតប្រាកដ។ ផ្លែដូងនេះ ផ្ទុកនូវគុណសម្បត្ដិ ប្រឆាំងនឹង
ការចាស់ជ្រាវជ្រួញរបស់ស្បែកបុរសស្រ្ដី ហើយមានកម្រិតកាឡូរី ប្រកបដោយតុល្យភាព ក្នុងការជំរុញឱ្យរាងកាយរបស់
អ្នកដំណើរការបានប្រសើរ។
 
ទឹកដូងខ្ចី គឺល្អប្រសើរខ្លាំងណាស់ សម្រាប់បុរសស្រ្ដីទទួលទាន ដើម្បីសម្រកទម្ងន់​។ ទឹកដូងខ្ចីមួយពែង មានកម្រិត
ប្រហែល​ ៤៦កាឡូរីប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងបរិមាណ ៥៥០កាឡូរី មាននៅក្នុងខ្ទិះដូង។ ទឹកដូងមានសារៈ
សំខាន់ខ្លាំងណាស់ ក្នុងការធ្វើឱ្យរាងកាយរបស់មនុស្សទទួលបានជាតិទឹកគ្រប់គ្រាន់ ពោល គឺមិនធ្វើឱ្យរាងកាយខ្សោះ
ជាតិទឹក។ ទឹកដូងមិនមានផ្ទុកនូវជាតិធាត់ និងសម្បូរដោយសារធាតុរ៉ែ និងជាតិស្ករធម្មជាតិទៀតផង។ ទឹកដូងនេះ
ក៏សម្បូរដោយ សារធាតុម៉ាញេស្យូម សារធាតុប៉ូតាស្យូម និងជាតិសរសៃ Fiber ខ្ពស់ ផងដែរ។
 
ទឹកដូងធ្វើឱ្យរាងកាយរបស់មនុស្សមិនខ្សោះជាតិទឹក ដោយសារសមាសធាតុ ភេសជ្ជៈ Electrolyte របស់វា ដែល
មានលក្ខណៈស្រដៀងគ្នាទៅនឹងប្លាស្មា របស់មនុស្សអញ្ចឹង។ រាងកាយបរិបូរណ៍ ដោយជាតិទឹកគ្រប់គ្រាន់ នឹងជួយអ្នក
ឱ្យមានអារម្មណ៍ឆ្អែតបានយូរ ដែលជាលទ្ធផល នឹងកាត់បន្ថយការឃ្លានអាហារ និងចំណង់ទទួលទានស្ករ។ សភាពនេះ
នឹងមានប្រសិទ្ធភាពនាំអ្នកឱ្យទទួលទានអាហារក្នុងកម្រិតតិច ដែលមានន័យថា កាឡូរីសរុបរបស់អ្នកនឹងធ្លាក់មកកម្រិត
ទាប។
 
ការទទួលទានទឹកដូង ត្រូវបានមនុស្សដឹងថា មានប្រសិទ្ធភាពកម្ចាត់ចោល នូវសារធាតុពុល នៅក្នុងរាងកាយ នឹងជួយ
អ្នកឱ្យស្រកទម្ងន់បានលឿនរហ័ស ហើយថែមទាំងកាត់បន្ថយចំណង់ និងការឃ្លានអាហារទៀតផង៕
 
គុណប្រយោជន៍ ទឹកដូង ចំពោះសុខភាព

Source : kh-info