ការស្វែងរកការងារតាមអ៊ីនធើរណេត មានភាពងាយស្រួល ទើបជាទីពេញនិយមក្នុងពេលបច្ចុប្បន្ន ប៉ុន្តែ វាក៏មានការប្រឈមដែរ។ ដូច្នេះ អ្នកអាចចៀសវាងការភ្លាត់ស្នៀត ពីការដាក់ពាក្យសុំធ្វើការតាមអ៊ីនធើរណេត ដោយវិធីដូចតទៅនេះ...។
១-មិនគួរពឹងតែលើវេបសាយស្វែងរកការងារដែលល្បី ៖ ព្រោះការងារល្អៗ ក៏អាចរកបានពីវេបសាយ ទូទៅដូចគ្នា ព្រោះវេបសាយធំៗ ពេលខ្លះអាចយកថ្លៃផ្សាយស្វែងរកការងារខ្ពស់ពេក ធ្វើឱ្យក្រុមហ៊ុនមួយចំនួន មិនដាក់ផ្សាយក្នុងវេបសាយនោះឡើយ។
២-ការបំពេញព័ត៌មានដាក់ពាក្យ និងប្រវត្តិសង្ខេបផ្ទាល់ខ្លួន ៖ មិនគួរបញ្ចូលអ៊ីមែលរបស់អ្នក ដែលជាអ៊ីមែលរបស់ក្រុមហ៊ុនបច្ចុប្បន្ន ដែលអ្នកកំពុងតែធ្វើការឡើយ ទោះបីថ្នាក់លើរបស់អ្នកយល់ព្រមក៏ដោយ ព្រោះវាអាចបង្កបញ្ហានៅពេលក្រោយបាន។
៣-បំពេញព័ត៌មានក្នុងប្រវត្តិរូប យ៉ាងល្អិតល្អន់ ៖ ប្រើពេលមួយចំនួន ដើម្បីពិនិត្យឱ្យច្បាស់លាស់ មិនគួរប្រញាប់បំពេញព័ត៌មានប្រភេទដែលថាចេះតែផ្ញើទៅ ព្រោះការដែលក្រុមហ៊ុនផ្សេងៗ ហៅ អ្នកទៅសម្ភាសន៍ ព័ត៌មានក្នុងប្រវត្តិរូប គឺជាចំណុចដែលបញ្ជាក់អ្វីច្រើនយ៉ាង ពាក់ព័ន្ធនឹងអ្នក។
៤-ការបញ្ចូលព័ត៌មាន ៖ ឬបញ្ចូលប្រវត្តិរូប តាមអ៊ីនធើរណេត គួរដាក់ប្រព័ន្ធសុវត្ថិភាពផ្ទាល់ខ្លួន ជាមួយខាងវេបសាយផង ត្រួតពិនិត្យឱ្យច្បាស់ថា មានអ្នកដទៃអាចមើលព័ត៌មានរបស់អ្នក ចំណុចណាខ្លះបាន ដើម្បីចៀសវាងកុំឱ្យគេយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ទៅប្រើក្នុងផ្លូវមិនត្រឹមត្រូវ៕