ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal របស់អង់គ្លេស បានបញ្ចេញឈុតក្រៅដីថ្មីរបស់ខ្លួនហើយ ពោលគឺឈុតដែលមានពណ៌លឿងស្រដៀងទៅនឹងឈុតក្នុងរដូវកាល ២០០៣-២០០៤។
កីឡាករដែលមានមុខក្នុងពិធីបង្ហាញឈុតថ្មីនៅក្រៅកីឡដ្ឋាន Emirates នោះ មានដូចជា Theo Walcott, Alex Oxlade-Chamberlain, Jack Wilshere, Kieran Gibbs, Carl Jenkinson និង Aaron Ramsey។ ផ្ទាំងបដាទំហំ ៣៩ម៉ែត្រ x ១៣ម៉ែត្រដែលមានរូបកីឡាករទាំង៦រូប នឹងត្រូវដាក់តាំងនៅ Emirates Stadium ចាប់ពីពេលនេះរហូតដល់ដើមខែសីហា មុនចេញលក់ជាផ្លូវការលើទីផ្សារ។
ពីឆ្វេងទៅស្ដាំ៖ Jenkinson, Chamberlain, Wilshere, Walcott, Ramsey និង Gibbs បង្ហាញឈុតថ្មី
Arsenal នឹងពាក់ឈុតក្រៅដីនេះលើកដំបូង ពេលធ្វើដំណើរទៅប្រកួតត្រៀមបើករដូវកាលនៅទ្វីបអាស៊ីចំនួន៤ប្រកួតនៅចុងខែនេះ។
អាវលឿងដែលមានកពណ៌ខៀវនេះ បានធ្វើឲ្យគេនឹកឃើញដល់រដូវកាលដ៏អស្ចារ្យរបស់ Arsenal ២០០៣-២០០៤ ជារដូវកាលដែលក្រុមនេះមិនចាញ់សោះក្នុង៣៨ប្រកួតក្នុងលីក។ ឈុតថ្មីនេះ ក៏ជាឈុតចុងក្រោយដែលផលិតដោយក្រុមហ៊ុន Nike ផងដែរ មុនពេលក្លិបនេះប្រើឈុតរបស់ក្រុមហ៊ុន Puma ចាប់ពីរដូវកាលក្រោយតទៅ។
ម៉េចដែរ ឈុតក្រៅដីថ្មីរបស់ Arsenal នេះ ស្អាតអត់?
ឈុតដែល Arsenal ពាក់ក្នុងរដូវកាល ២០០៣/២០០៤
Source : sabay news