TwitterFacebookGoogle PlusLinkedInRSS FeedEmail

ឈុត​ថ្មី​ទី​៣​របស់ Liverpool ស្អាត​អត់?

ក្រុម​ហង្ស​ក្រហម Liverpool បាន​បញ្ចេញ​ឈុតឯកសណ្ឋាន​ថ្មី​ទី​៣​របស់​ខ្លួន​ហើយ ក្នុង​ពេល​បើក​ការ​​ហ្វឹកហាត់​ត្រៀម​បើក​រដូវ​កាល​ថ្មី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ។
ឈុត​ថ្មី​ដែល​ក្រុម​​កីឡាករ​របស់​លោក Brenden Rodgers ពាក់​ហ្វឹកហាត់​នេះ មាន​ពណ៌​ខ្មៅ លាយ​ជាមួយ​​ពណ៌​ស្វាយ និង​ពណ៌​ស។ ឈុត​ទី​៣​នេះ Liverpool នឹង​ពាក់​នៅ Premier League ចំនួន​៤ប្រកួត ព្រម​ទាំង​ពាក់​នៅ​ក្នុង​ការ​ប្រកួត Cup (Capital One Cup) ក្រៅ​ដី និង​ពាក់​សម្រាប់​ការ​ប្រកួត​មិត្តភាព​ត្រៀម​បើក​រដូវ​កាលថ្មី។
Steven Gerrard និង Kolo Toure ពាក់​ឈុត​ទី​៣​ថ្មី​ហ្វឹកហាត់
Martin Kelly (ស្ដាំ) បណ្ដើរ​បាល់​គេច​ពី Michael Ngoo ពេល​ហ្វឹកហាត់
នៅ​ក្នុង​​ការ​ហ្វឹកហាត់​ជា​ថ្មី​នេះ មិន​មាន​វត្តមាន Pepe Reina (អេស្ប៉ាញ), Luis Suarez (អ៊ុយរុយហ្គាយ) និង Sebastian Coates (អ៊ុយរុយហ្គាយ) នោះ​ទេ ដោយ​សារ​ពួក​គេ​កំពុង​សម្រាក ក្រោយ​បញ្ចប់​ភារកិច្ច​ជួយ​ក្រុម​ជម្រើស​ជាតិ​នៅ​ Confederations Cup។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ គឺ​សមាជិក​ថ្មី​ដែល​ផ្លាស់​ពី​ក្លិប​ Manchester City, Kolo Toure ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​ថ្មី​របស់​ខ្លួន​នេះ​ដែរ។
ក្រៅ​ពី​ឈុត​ទី​៣ ថ្មី​នេះ ហង្ស​ក្រហម​ក៏​បាន​បញ្ចេញ​ឈុត​ក្នុង​ដី និង​ក្រៅ​ដី​ថ្មី​ផង​ដែរ​ ដែល​មាន​ដូច​រូប​ខាង​ក្រោម​នេះ៖
ឈុត​ក្នុង​ដី​ថ្មី​របស់ Liverpool (ពាក់​ដោយ Suarez, Gerrard, Reina)
ឈុត​ក្រៅ​ដី​ថ្មី​របស់ Liverpool ពាក់​ដោយ Glen Johnson, Reina, Gerrard និង Daniel Sturridge
យ៉ាង​ណា​ដែរ ឈុត​ទី​៣​ថ្មី​របស់ Liverpool ស្អាត​អត់? ចុះ​បើ​ធៀប​ឈុត​ថ្មី​ទាំង​៣​វិញ មួយ​ណា​ស្អាត​ជាង?