TwitterFacebookGoogle PlusLinkedInRSS FeedEmail

ទូរសព្ទ​ដំបូង​គេ​លើ​លោក​ដែល​មាន RAM ទំហំ 3GB ជិត​មក​ដល់​ហើយ

LG Optimus G2 ដែល​ភ្ជាប់​ជា​មួយ​ប្រព័ន្ធ​បណ្ដាញ​ថ្មី LTE-Advance និង​មាន RAM ទំហំ​ដល់​ទៅ3GB ​ជិត​ចាប់​បដិសន្ធិ​ហើយ។ ធ្លាប់​បាន​បែក​ធ្លាយ​រូប​រួច​មក​ហើយ ដូច​រូប​ខាង​ក្រោម។
ក្រៅ​ពី RAM ទំហំ 3GB គេ​រំពឹង​ថា​ម៉ូដែល​ថ្មី​របស់ LG នេះ​នឹង​មាន​បង្ហាញ​រូបរាង​ផ្លូវការ​ជា​មួយ​អេក្រង់ full HD ទំហំ ៥,២អ៊ីញ, កាមេរ៉ា​ទំហំ 12MP ជា​មួយ​បច្ចេកវិទ្យា Optical Image Stabilization សម្រាប់​ទប់​លំនឹង​រូប, CPU ប្រភេទ quad-core Snapdragon 800 ល្បឿន 2.3GHz។ នៅ​មាន​បច្ចេកវិទ្យា​ដ៏​ទៃ​ទៀត​ដូច​ជា multi-tasking ជា​ដើម​ដែល​ប្រើ​បាន​យ៉ាង​រលូន។ ចំណែក​ប្រព័ន្ធ​ប្រតិបត្តិការ​គឺ Android 4.2.2 Jelly Bean។
Optimus G2 មួយ​ម៉ូដែល​នេះ​ល្បី​នឹង​ចេញ​រាង​ជា​ផ្លូវការ​នៅ​ក្នុង​ខែ​កក្កដា​នេះ​ជា​មិន​ខាន។
កន្លង​ទៅ LTE-Advance ត្រូវ​បាន Samsung យក​ទៅ​បំពាក់​ប្រើ​នៅ​លើ Galaxy S4 រួច​មក​ហើយ​ដែល​បន្ថែម​កន្ទុយ​ថា Galaxy S4 LTE-A។ LTE-A នឹង​ជួយ​បង្កើន​ល្បឿន​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​បាន​កាន់​តែ​លឿន​ជាង 4G LTE ធម្មតា​ទៅ​ទៀត។ ល្បឿន Download របស់ LTE-A មាន 150Mbps និង Upload បាន 50Mbps លឿន​ជាង 4G LTE (100Mpbs down និង 50Mbs up)។
រង់​ចាំ​មើល​ទាំង​អស់​គ្នា តើ Optimus G2 បើ​សិន​ចេញ​មក​អាច​ដណ្ដើម​ទីផ្សារ​ខ្លាំង​ប៉ុណ្ណា បើ​ធៀប​នឹង GS4 នោះ?


source : sabay