TwitterFacebookGoogle PlusLinkedInRSS FeedEmail

ជិត​១០០០នាក់​​រត់​ជាន់​គ្នា​ព្រោះចង់​ជួប​​មុខ Beckham នៅ​ចិន


ការ​ទៅ​ធ្វើ​ទស្សនកិច្ច​របស់​តារា​បាល់ទាត់​ចូល​និវត្តន៍ David Beckham នៅ​សាកលវិទ្យាល័យ​ Tongji នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន ​បាន​បង្ក​ឲ្យ​មាន​ការ​ជាន់​គ្នា​របួស​៥នាក់ បន្ទាប់​ពី​ក្រុម​អ្នក​គាំទ្រ​ជិត​១០០០នាក់​បាន​ប្រជ្រៀត​គ្នា​ជួប​មុខ​តារា​បាល់ទាត់​ដ៏​ល្បី​រូប​នេះ។
ប៉ូលិស​មួយ​រូប​រង​របួស​ពី​ការ​ជាន់​គ្នា
ក្នុង​ចំណោម​អ្នក​របួស​៥នាក់​នោះ មាន​សន្តិសុខ​២នាក់ បុគ្គលិក​សាកលវិទ្យាល័យ​២នាក់ និង​និស្សិត​បរទេស​ម្នាក់។
ការ​ជាន់​គ្នា​នេះ បាន​ធ្វើ​ឲ្យ​គម្រោង​ហ្វឹកហាត់​រួម​គ្នា​រវាង​ក្រុម​បាល់ទាត់​របស់​សាកលវិទ្យាល័យ​នេះ ជា​មួយ Beckham ​ត្រូវ​បាន​លុប​ចោល ខណៈ​អតីត​តារា​បាល់ទាត់​អន្តរជាតិ​អង់គ្លេស​រូប​នោះ​ក៏​បាន​ចាកចេញ​ពី​កន្លែង​កើតហេតុ​នោះ​ដែរ។
ដើម​ហេតុ​ដែល​បង្ក​ឲ្យ​មាន​ការ​ជាន់​គ្នា​នេះ គឺ​ដោយ​សារ​មនុស្ស​ជាតិ​១០០០នាក់​ដែល​ចាំ​ជួប​មុខ Beckham នោះ បាន​នាំ​គ្នា​រុញ​ច្រាន​របង​របស់​ក្រុម​សន្តិសុខ និង​ប៉ូលិស។ អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​តំបន់​ហើយ​ពេល​នេះ។
នៅ​ចាំ​បាន​ថា Beckham ត្រូវ​បាន​តែងតាំង​ជា​អគ្គរដ្ឋទូត​ពិសេស​សម្រាប់​វិស័យ​បាល់ទាត់​ប្រទេស​ចិន​ កាល​ពី​ខែ​មីនា​កន្លង​ទៅ។ ការទៅ​កាន់​ប្រទេស​ចិន​នៅ​ពេល​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​តួនាទី​របស់​ខ្លួន​នេះ​ឯង៕