TwitterFacebookGoogle PlusLinkedInRSS FeedEmail

សល់​តែ​​ ៤ម៉ោង​ទៀត​​ Microsoft ​​បង្ហាញ Windows 8.1 Preview ហើយ


ព្រឹត្តិការណ៍​ប្រកាស​បង្ហាញ ​និង​ដាក់​ឱ្យ​ប្រើ​សាកល្បង​ប្រព័ន្ធ​ប្រតិបត្តិការ Windows 8.1 នឹង​ចាប់​ធ្វើ​នៅ​​ម៉ោង ៩ព្រឹក​នៅ​អាមេរិក​ ដែល​ស្មើ​នឹង​​ម៉ោង ៨ យប់​នេះ​​​ម៉ោង​​នៅ​កម្ពុជា​។
Windows 8.1 ដែល​អ្នក​ខ្លះ​ហៅ​ថា Windows Blue នោះ​ខ្វះ​តែ​ប្រហែល ៤ម៉ោង​ទៀត​​ទេ Microsoft បាន​ដាក់​ចេញ​ឱ្យ​ប្រើ​សាកល្បង​បាន​ហើយ។ ក្នុង​ព្រឹត្តិការណ៍​នោះ Microsoft នឹង​ធ្វើ​បទ​បង្ហាញ​ត្រួសៗ​អំពី​មុខងារ​ខ្លះៗ​ដែល​មាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ ដែល​រាប់​បញ្ចូល Internet Explorer, Office, Windows Azure, Xbox និង Visual Studio។
ជា​មួយ OS ថ្មី​ដែល​បាន​ធ្វើ​កំណែប្រែ​លើ Windows 8 នឹង​ធ្វើ​ឱ្យ user មាន​ភាព​ភ្ញាក់ផ្អើល​ជា​មិន​ខាន​ឡើយ ជា​មួយ​មុខងារ​ថ្មី ព្រម​ជា​មួយ​ល្បឿន​ដំណើរការ​បាន​ល្អ​ជាង​មុន។ ចំណែក​ឯ​ភាព​ខុស​ប្លែក​មួយ​ទៀត​នោះ គឺ​នឹង​បន្ថែម Start Button វិញ​ក្រោយ​ពី​ក្រុមហ៊ុន​បាន​ដក​ចេញ​ចាប់​តាំង​ពី​ចេញ Windows 8។
វា​នឹង​មាន​ទីតាំង​ដូច​ទីតាំង​ចាស់ ​ដែល​មាន​នៅ​លើ Windows 7 ហើយ​នៅ​ពេល user ឈរ​នៅ​លើ Start Screen ឬ​នៅ​លើ Metro-Style/Windows Store app នោះ​ប៊ូតុង​ថ្មី​នេះ​នឹង​លាក់​បាត់​មើល​ពុំ​ឃើញ។ គេ​អាច​មើល​ឃើញ​វិញ​នៅ​ពេល​ប្ដូរ​ទីតាំង mouse មក​លើ​ផ្នែក​ក្រោម​ជ្រុង​ខាង​ឆ្វេង។
ព័ត៌មាន​លំអិត​បន្ថែម Sabay នឹង​ធ្វើ​ការ​ចុះផ្សាយ​នា​ពេល​ក្រោយ។
ទើប​តែ ២ថ្ងៃ​មុន​ប៉ុណ្ណោះ​ដែល​មាន​ព័ត៌មាន​ទាក់ទិន​នឹង​ជំនាន់ OS ថ្មី​នេះ​ទៅ​លើ Hardware ថា​តើ​សមត្ថភាព​ប៉ុណ្ណា​ទើប​អាច​ប្រើ​បាន។ អាន​ព័ត៌មាន​លំអិត​។

Source : sabay